និយាយតាមបែបជីវសាស្ត្រ
ការលូតលាស់របស់រាងកាយចាប់ផ្តើម
តាំងពីពេលដែលមានការចាប់កកើតនៃពូជ ៉
គឺនៅពេលដែលស្ត្រីហើយនិងបុរស
បានរួមផ្សំក្រូម៉ូសូមទាំង២៣របស់ពួកគេម្នាក់ៗ
តាមរយៈការរួបរួម
នៃកោសិកាកាម៉ែតញី-ឈ្មោលរបស់ពួកគេ ។
កោសិកាបន្តពូជរបស់ស្ត្រី
ជាធម្មតាហៅថា ៉ ស៊ុត ៉
ប៉ុន្តែពាក្យបច្ចេកទេសដែលត្រឺមត្រូវ គឺ អ៊ូស៊ីត ។
ដូចគ្នានេះដែរ កោសិកាបន្តពូជរបស់បុរស
ត្រូវបានគេស្គាល់ជាទូទៅថា ៉ ស្ពែម ៉
ឬ ៉ កោសិកាបន្តជីវិតឈ្មោល ៉
ប៉ុន្តែពាក្យបច្ចេកទេសដែលគេតែងនិយមប្រើ
គឺ ស្ព៊ែរម៉ាតូសូអ៊ីត ។
តាមរយៈនៃការជ្រុះចេញនូវស៊ុត
ពីស្បូន ឬ អួវ៉ែរ របស់ស្ត្រី
តាមដំណើរការមួយដែលហៅថា ការបញ្ចេញបុប្ជាណ្ឌ
ស៊ុត
ហើយនិង ស្ព៊ែរម៉ាតូសូអ៊ីតរួមបញ្ចូលគ្នា
នៅក្នុង
ដៃស្បូនតែមួយ
ដែលជាញឹកញាប់
គឺសំដៅទៅលើ បំពង់ ហ្វឺឡូភៀន ។
ដៃស្បូន
ភ្ជាប់ អូវ៉ែររបស់ស្ត្រី
ទៅនឹង ស្បូន ។
លទ្ឋផលរបស់អំប្រ៊ីយ៉ុងដែលមានកោសិកាទោល
ហៅថា ស៊ុត ឬការបង្ករដំបូង
ដែលមានន័យថា ៉ការចូលរួមបង្ករកំនើតដំបូង ៉ ។