ក្នុងរវាង ៤ ទៅ ៥ សប្តាហ៍
ខួរក្បាលបន្តការរីកលូតលាស់ដ៏
ឆាប់រហ័សរបស់វា
ហើយចែកចេញជា
៥ផ្នែកច្បាស់លាស់ ។
ក្បាលមានប្រមាណ ១/៣
នៃទំហំទាំងអស់របស់អំប្រ៊ីយ៉ុង ។
អឌ្ឍគោលនៃខួរក្បាល
បានចេញជារូបរាងឡើង
ហើយជាលំដាប់ក្លាយទៅជា
ផ្នែកដែលធំបំផុតនៃខួរក្បាល ។
ទីបំផុតមុខងារទាំងទ្បាយត្រូវបានគ្រប់គ្រងដោយ
អឌ្ឍគោលរបស់ខួរក្បាល
រួមទាំងគំនិត ការសិក្សា
ការចងចាំ ការនិយាយ ចក្ខុវិស័យ
ការស្តាប់ ចលនាដោយចេតនា
និង ការដោះស្រាយបញ្ហា ។